柬埔寨媒体报道中国中小商业企业协会一行到访柬埔寨商务部拜访班守萨部长 二维码
184
发表时间:2020-05-12 00:00 26日下午,中国中小商业企业协会就8月份在柬埔寨举办“一带一路”中柬企业峰会,与柬埔寨商业部部长班守萨阁下进行友好磋商。柬埔寨媒体报道了此次活动! 以下是报道内容: រដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ ឯកភាពចំពោះសំណើរបស់គណៈប្រតិភូចិន ដែលកំណត់ឲ្យមានជំនួបរវាងសហគ្រិន និងពាណិជ្ជករចិន-កម្ពុជា នៅដំណាច់ខែសីហា(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានឯកភាពចំពោះសំណើររបស់ គណៈប្រតិភូក្រុមឧស្សាហកម្ម ហ្សេសាង នៃទីក្រុងសៀងហៃ ប្រទេសចិន ដែលចង់ឲ្យមានជំនួបរវាងសហគ្រិន និងពាណិជ្ជករចិន-កម្ពុជា នៅដំណាច់ខែសីហា ឆ្នាំ២០១៧។ ការឯកភាព និងគាំទ្រនូវសំណើរនេះ ត្រូវបានបង្ហាញឡើងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីលោករដ្ឋមន្ដ្រីបានអនុញ្ញាតិឲ្យ គណៈប្រតិភូក្រុមឧស្សាហកម្ម ហ្សេសាង នៃទីក្រុងសៀងហៃ លោក យូ លីងហ្សុង (Yu Ling Xiong) ប្រធានក្រុមហ៊ុន Shanghai Zheshang Business Industrial Group Co., Ltd ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្ដីការក្រសួង។ ក្រៅពីជំនួបសម្ដែងការគួរសម ភាគីចិនក៏មានបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងចិន-កម្ពុជា ការបង្កើតសមាគមពាណិជ្ជករចិន-កម្ពុជា ប្រចាំទីក្រុងសៀងហៃ ដើម្បីចែករំលែកព័ត៌មានទៅវិញទៅមក និងសំណើសុំរៀបចំឲ្យមានជំនួបប្រជុំរវាងសហគ្រិន និងពាណិជ្ជករចិន-កម្ពុជា នៅដំណាច់ខែសីហា ឆ្នាំ២០១៧ ដែលនឹងមានការចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគ និងពាណិជ្ជកម្មចិន ប្រមាណជាង ២០០ក្រុមហ៊ុន។ ឆ្លើយតបទៅនឹងសំណើខាងលើ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានជម្រាបជូនដល់ប្រតិភូពីតួនាទី ភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ការវិនិយោគរបស់ភាគីចិននៅកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សក្តានុពលរបស់កម្ពុជា និងការលើកទឹកចិត្តនានាក្នុងការវិនិយោគនៅកម្ពុជា។ លោកបានបន្តថា លោកសូមគាំទ្រ ទៅនឹងសំណើបង្កើតសមាគមពាណិជ្ជករចិន-កម្ពុជា ប្រចាំនៅសៀងហៃ និងសូមឲ្យមាននៅកម្ពុជាផងដែរ ដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគ ពាណិជ្ជកម្ម ជូនគ្នាទៅវិញទៅមក។ ចំពោះសំណើសុំរៀបចំជំនួបប្រជុំរវាងសហគ្រិន និងពាណិជ្ជករចិន-កម្ពុជា នៅដំណាច់ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ លោករដ្ឋមន្ដ្រី បានឯកភាពជាគោលការណ៍ និងស្នើសុំឲ្យភាគីទាំងពីរជួបពិភាក្សាគ្នាលម្អិតបន្តទៀត ដើម្បីរៀបចំឲ្យបានទាន់ពេលវេលាតាមការស្នើសុំ ក្នុងគោលបំណងដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍ ផ្លូវ១ ខ្សែក្រវ៉ាត់១(One Belt One Road Development Strategy) ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីចិន ស៊ី ជីនភីង៕
文章分类:
协会动态
|
![]() 中小商业协会 展览分会 官方微信 | ![]() 中小商业协会 展览分会 新浪微博 |